Tuesday, January 24, 2017

សូម​កុំ​អូស​រំលង​ ជួយ​ Share ឲ្យម្ដាយ​គ្រប់រូប​ ប្រុងប្រយ័ត្ន​ចំពោះ​កូន​តូច​ៗ​ ពេលបុណ្យ​ចូល​ឆ្នាំចិន​ខាងមុខនេះ​ !!

សូម​កុំ​អូស​រំលង​ ជួយ​ Share ឲ្យម្ដាយ​គ្រប់រូប​ ប្រុងប្រយ័ត្ន​ចំពោះ​កូន​តូច​ៗ​ ពេលបុណ្យ​ចូល​ឆ្នាំចិន​ខាងមុខនេះ​ !!

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី២៤មករា២០១៧នេះ នៅចំណុចក្នុងផ្ទះជនរងគ្រោះនៅ ភូមិត្រយឹង ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល។ មាន​កុមារី​ជនរងគ្រោះម្នាក់ឈ្មោះហេង គីមឡាយ អាយុ០១ឆ្នាំ០៧ខែនៅភូមិកើតហេតុខាងលើ បាន​ស្លាប់​។

តាមការបំភ្លឺរបស់ម្តាយឈ្មោះ នួន ថា ភេទស្រីអាយុ៣៦ឆ្នាំមុខរបរ កសិករនៅភូមិត្រយឹងឃុំពើកស្រុកអង្គស្នួល បានឲ្យដឹងថា កូនរបស់ខ្លួនបានទៅលេងព្រីភ្លើងជំនៀងផ្ទះហើយបណ្តាលឲ្យ ឆក់ខ្សែងភ្លើងម្ដាយជនរងគ្រោះបានយកទៅពេទ្យតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

តាមការពិនិត្យរបស់ជំនាញនគរបាលស្រុក និងមន្ត្រី ប៉ុស្តិ៍ព្រមទាំងអាជ្ញាធរឃុំនិងពេទ្យឃើញថា ជនរងគ្រោះពិតជាឆក់ខ្សែភ្លើងស្លាប់ពិតមែន។ សពនេះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖ VD7News.com