Friday, January 6, 2017

កម្មកររោងចក្រ LONG LEAD ដួលសន្លប់ជាង៤០នាក់ នៅស្រុកសាមគ្គីមានជ័យ ក្រោយឆ្លងចរន្តអគ្គិសនី

កំពង់ឆ្នាំង: កម្មការិនីរោងចក្រដេរស្បែងជើង មានឈ្មោះ LONG LEAD មានទីតាំង ស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យជាង៤០នាក់ បានដួលសន្លប់ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ ក្រោយពីមានហេតុការណ៍ឆ្លងចរន្តភ្លើង នៅក្នុងរោងចក្រ។

អធិការនគរបាលស្រុកសាមគ្គីមានជ័យ លោក ដួង ហុង បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់មានចំនួន៤២នាក់ ក្នុងនោះមានផ្ទៃពោះម្នាក់ បានដួលសន្លប់នៅកន្លែងរោងបាយ មុខរោងចក្រ បន្ទាប់ពីផ្អើលឆោឡោ ដោយសារតែមានហេតុការណ៍ទុស្សេខ្សែភ្លើង ធ្វើឲ្យពួកគេភ័យ។

តែយ៉ាងណាក៏ដោយ បើតាមលោកអធិការ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ ហើយមិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ជីវិតនោះទេ។

Image may contain: 1 person, sittingImage may contain: 4 people, people standing, people sitting and childImage may contain: 1 person, sitting and indoorImage may contain: 4 people, people sitting and indoorImage may contain: 2 people, people standing and indoor