Monday, January 23, 2017

ប្រធាន​​ក្រុមហ៊ុន​​ប្រយ័ត្ន​បុគ្គលិក​លា​ឈប់​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​រឿង​គូថ​មាន់​ស្ងោរ​(វីដេអូ)

ពេល​ចូល​ឆ្នាំ​ចិន​ម្ដងៗ ក្រុមហ៊ុន​ចិន​ ឬ ខ្មែរ​សែស្រឡាយ​ចិន​តែងតែ​មាន​ពិធី​សែន​ព្រេន ដើម្បី​មាន​ចម្រុងចម្រើន​ រកស៊ី​មាន​បាន ហើយ​ក៏​មាន​សែន​ជា​ជ្រូក​ខ្វៃ មាន់​ស្ងោរ ផ្លែឈើ​ជា​ដើម។ នៅ​ចំណុច​នេះ លោក​តា​កុក​ ឡុង ចិនសែ​ល្បី​ឈ្មោះ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​គេហទំព័រ​ព័ត៌មាន​ខេឃ្យូប​ នា​ពេល​កន្លង​មក​នេះ ឲ្យ​ដឹង​ថា​ "នៅ​តៃវ៉ាន់​ គេ​ប្រយ័ត្ន​ណាស់​រឿង​ គូថ​មាន់​ស្ងោរ​"

 ចិន​សែ​ រូប​នេះ​បាន​ប្រាប់​ថា  "បើសិនជា​​ក្រុមហ៊ុន​ចង់​កាត់​បន្ថយ​បុគ្គលិក​នោះ​  ពេល​គេ​បែរ​គូថ​មាន់​​ចំ​ មុខ​បុគ្គលិក​ណា​ម្នាក់​ហើយ​នោះ​ មាន​ន័យ​ថា គេ​ជូន​ដំណឹង​ឲ្យ​បុគ្គលិក​នោះ​ ​លា​ឈប់​ហើយ  ដូច្នេះ​ គេ​ឲ្យ​បុគ្គលិក​នោះ​​ រក​កន្លែង​ការងារ​ថ្មី​ទៅ​ មិន​បាច់​មក​ធ្វើការ​ទៀត​ទេ"

ដើម្បី​ជ្រាប​ច្បាស់សូម​​ស្ដាប់​ប្រសាសន៍​ដើម​ ដែល​ផ្ដល់​បទ​សម្ភាសន៍​ដល់​គេហទំព័រ​ព័ត៌មាន​ខេឃ្យូប​ KQube.net នា​ពេល​កន្លង​មក​នេះ៖

ផ្តល់សិទ្ធិដោយ៖KQUBE