Friday, January 6, 2017

ស្លាប់​ចោល​គ្រួសារ​កូន​ដល់០២នាក់​ ខណៈ​ស្រវឹង​ស្រា​ទំនង​ជា​ដើរ​ធ្លាក់ទឹក​

ប្រទះឃើញសពបុរសម្នាក់ អណ្តែតក្នុងប្រឡាយទឹក សង្ស័យផឹកស្រាស្រវឹងដើរធ្លាក់លង់ស្លាប់

ខេត្តពោធិ៍សាត់៖ នៅព្រឹក​ថ្ងៃទី០៦ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ​​ចំណុច​ប្រឡាយទឹក​ផ្លូវលំ ក្នុង​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ ប្រភពបានឲ្យដឹងថា សាកសព​ជនរងគ្រោះ​ទំនងជាស្រវឹងស្រា​ដើរ​ធ្លាក់​ប្រឡាយទឹក​លង់​ស្លាប់​នោះទើបស្លាប មានឈ្មោះ កាន់ សុខ​គង់ ហៅ​ដា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ សៅ វី អាយុ២៩ឆ្នាំ មានកូន​ក្នុងបន្ទុក ២នាក់ ស្រី​ទាំងអស់។

ប្រភពបានបន្តថា សាកសព​ជនរងគ្រោះ មាន​ពាក់​អាវយឺត​ដៃ​វែង​ពណ៌​ខៀវ និង​ខោ​ក្រឡា​ត់ព​ណ៌​ខ្មៅ ហើយ​បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង សាកសព​ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ផឹកស្រា​ស្រវឹង រួច​ដើរ​ធ្លាក់ចូល​ប្រឡាយទឹក​លង់​ស្លាប់​តែម្តង ដែល​មិនមែនជា​ករណី​ឃាតកម្ម​នោះឡើយ។

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕