Tuesday, January 31, 2017

ដឹងមូលហេតុហើយ​ !! ផ្លោងកាំជ្រួច​អបអរ​បុណ្យ​ចូលឆ្នាំ​ចិន​ ឆេះផ្ទះ​ខ្ទេច​ ០៧ខ្នង

ខេត្តកំពត៖ នៅវេលាម៉ោង៦និង៣០នាទីល្ងាច​ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៧​មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៧ខ្នង ដែលស្ថិតក្នុងភូមិត្រពាំងល្ពៅ ឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

យោងតាមរបាយការណ៍លំអិតរបស់លោកវរសេនីយ៍ត្រី សូ ប៊ុនធឿន​អធិការរងទទួលផែនសេនាធិការការដ្ឋាននគរបាលស្រុកទឹកឈូ បានអោយភ្នាក់ងារVD7NEWSអោយដឹងនៅព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៧នេះថា៖ក្នុងកិច្ចប្រតិបត្តការណ៍ពន្លុតអគ្គីភ័យដែលឆាបឆេះផ្ទះរបស់ពលរដ្ឋនេះដែរ កម្លាំងនគរបាលស្រុកទឹកឈូនិង​មានការចូលរួមសហការជា មួយកម្លាំងអន្តរាគមន៍ពិសេសឈុតខ្មៅនិងកម្លាំងនគរបាលពន្លុតអគ្គីភ័យរបស់ស្នងការនគរបាលខេត្ត ដែលបានទទួលបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាលខេត្តផងនោះ ព្រមទាំងសហការជាមួយកម្លាំងកងរាជអាវុធហត្ថដែលប្រចាំនៅជិតផងដែរ ទើបឈានទៅដល់ការគ្រប់គ្រងស្ថានការបានទាន់ពេលវេលានិងសម្រេចបានជោគជ័យទាំងស្រុងនៅម៉ោង១០ជាងយប់មិញនេះ លោកវរសេនីយ៍បានបន្តថា៖ផ្តើមហេតុមកពីក្មេងៗដុតផាវនិងកាំជ្រួចផ្ទុះផ្លោងទៅត្រូវចំកន្លែងតូបលក់ប្រេងសាំង ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យមានឈ្មោះដូចខាងក្រោម៖-ទី១ឈ្មោះ (ជួន ញ៉េន) ភេទប្រុសអាយុ៥៩ឆ្នាំខូចខាតទំហំផ្ទះ(៦គុណ២១ម៉ែត្រ)ដំបូលសង្ក័សី ជញ្ជាំងក្តា នៅក្នុងនោះដែរខូចខាតទ្រព្យសម្បត្តិ ក្នុងផ្ទះនិងសំភារះប្រចាំអស់ចំនួន(២០០០០)ដុល្លារអាមេរិក។-ទី២ ឈ្មោះ(សាន្ត ពិសិដ្ឋ) ភេទប្រុសអាយុ២៥ឆ្នាំអស់ផ្ទះមួយខ្នងនិងសំភារះប្រើប្រាសប្រចាំថ្ងៃចំនួនសរុបទឹកប្រាក់១៥០០ ដុល្លារអាមេរិក។-ទី៣ឈ្មោះ(កេត សំណាង ) ភេទប្រុសអាយុ៣៤ឆ្នាំខូចខាតអស់ផ្ទះទំហំ(១៣គុណនិង៤)និងសំភារះទ្រព្យសម្បត្តិមួយចំនួនសរុបទឹកប្រាក់១០០០០ដុល្លារអាមេរិក។-ទី​៤ឈ្មោះ (អូន យឿន ) ភេទប្រុសអាយុ៦០ឆ្នាំខូចខាតផ្ទះ១ខ្នង​ទំហំ៥គុណនិង១០ម៉ែត្រ សំភារះទ្រព្យសម្បត្តិ​សរុបទឹកប្រាក់៥០០០ដុល្លារអាមេរិក។-ទី៥ ឈ្មោះ( ប៉ូ ខា) ភេទប្រុសអាយុ៥៥ឆ្នាំខូចខាតផ្ទះ ទំហំ២៥គុណនិង៦ម៉ែត្តនិងសំភារះទ្រព្យសម្បត្តិសរុបចំនួន៥០០០ដុល្លារអាមេរិក។-ទី៦ ឈ្មោះ (ព្រីង អឿន) ភេទប្រុសអាយុ៤៦ឆ្នាំ ខូចខាតផ្ទះទំហំ២៥គុណនិង៦ម៉ែត្រ​និងសំភារះទ្រព្យសម្បត្តិសរុបទឹកប្រាក់អស់ចំនួន១៥០០០ដុល្លារអាមេរិក។-ទី៧ ឈ្មោះ( ជូន សុខុន)ភេទប្រុសអាយុ៣៧ឆ្នាំ​ខូចខាតផ្ទះមួយខ្នងទំហំ២៥គុណនិង៦ម៉ែត្រនិងសំភារះទ្រព្យសម្បត្តិសរុបអស់ចំនួន ៨០០០ដុល្លារអាមេរិក​។

គួរបញ្ជាក់ផងដែរថា នេះគឺជាករណីអគ្គីភ័យមួយដែលប្រជាពលរដ្ឋនឹកស្មានមិនថា វាអាចកើតឡើងបានតែទោះជាយ៉ាងណាក៏ជាធ្វេសប្រហេះមួយរបស់បងប្អូនប្រជាពលរដ្ឋយើង ដូចជាបណ្ដែតបណ្ដោយអោយក្មេងៗលេងរបស់បង្គគ្រោះថ្នាក់ទើបមានករណីនេះកើតឡើង៕

ដោយ៖ (ហង្ស សុភាព)

ផ្តល់សិទ្ធិដោយ៖VD7News.com