Monday, January 23, 2017

​ឈិន ​ម៉ានិច្ច​ និង ​នី រតនា ​មិន​ត្រឹមតែ​ជា​ដៃគូ​ចម្រៀង​​ ថែម​ទាំង​...

សិល្បៈ ៖ មួយ​រយៈ​ខ្លី​នេះ​តារា​ចម្រៀង​លោក​ នី រតនា ​និង​កញ្ញា ​ឈិន ​ម៉ានិច្ច​ ត្រូវ​បាន​ទស្សនិកជន​ជា​ច្រើន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ នៅ​ពេល​ពួកគេ​បាន​ច្រៀង​បទ​ឆ្លង​ឆ្លើយ​អត្ថន័យ​ទៅ​វិញ​ទៅមក ​គឺ​បទ​ "នារី​ក្នុង​សុបិន​បង​គឺ​ជា​អូន​" និង​បទ​ "នារី​ក្នុង​សុបិន​បង​ជា​អ្នក​ណា? "​ រហូត​មាន​អ្នក​គាំទ្រ​ជា​ច្រើន​វាយ​តម្លៃ​ថា​ អ្នក​ទាំងពីរ​ជា​ដៃគូ​ចម្រៀង​ដ៏​ស័ក្ដិសម​ថែម​ទៀត​ផង។ ក្រៅ​ពី​ភាព​ស័ក្ដិសម​ ​តើ ​នី រតនា ​និង​ ឈិន ម៉ានិច្ច​ មាន​អ្វី​លើស​ពី​នេះ ​?​

ក្រោយ​ពី​បាន​ធ្វើ​កុងត្រា​នៅ​ផលិតកម្ម​ ហង្សមាស ​​ម្ចាស់​ពាន​កម្មវិធី​ Cambodian idol និង​ម្ចាស់​ពាន កម្មវិធី The Voice Cambodia  លោក នី ​រតនា ​និង​កញ្ញា ​ឈិន​ ម៉ានិច្ច​ ទើប​តែ​មាន​ចេញ​បទ​ចម្រៀង​ច្រៀង​ឆ្លងឆ្លើយ​អត្ថន័យ​គ្នា​មួយ​បទ​ខាង​លើ​នេះ​ទេ​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ក្រសោប​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​ ហើយ​ភាព​ជោគជ័យ​នេះ​លោក​ នី រតនា ​ក៏​បាន​បញ្ជាក់​ថា ​ពួក​គេ​ទាំងពីរ​នាក់​ក៏​នៅ​មាន​បទ​ចម្រៀង​ច្រៀង​រួម​គ្នា​មួយ​ចំនួន​ទៀត​គ្រោង​ចេញ​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ​ ហើយ​ការ​ចាប់​ដៃ​គូ​របស់​ពួកគេ​ ក៏​ជា​ធ្វើ​ឡើង​តាម​សំណូមពរ​ពី​សំណាក់​ទស្សនិកជន​ផង​ដែរ​។

លោក​បន្ត​ថា ​បទ​ចម្រៀង​ទាំង​នោះ​មាន​បទ​ខ្លះ​បាន​ថត​សំឡេង​រួច​ហើយ​ និង​បទ​ខ្លះ​ទៀត​កំពុង​ហាត់​សម​នៅ​ឡើយ​ ដូច្នេះ​ហើយ​លោក​មិនទាន់​អាច​ប្រាប់​ចំណង​ជើង​បាន​ទេ ​ប៉ុន្តែ​ពេល​បទ​ចម្រៀង​ពួក​យើង​ទាំងពីរ​នាក់​ចេញ​ទៅ​ដល់​ទីផ្សារ​ លោក​មាន​សង្ឃឹម​ថា​ បង​ប្អូន​និង​ជួយ​គាំទ្រ​ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​កម្លាំង​ចិត្ត​ ដើម្បី​ខិត​ខំ​រិះរក​នូវ​ថ្មី​ដែល​ថ្មី​មក​ជូន​មហាជន​បន្ថែម​ទៀត​។

តាម​ការ​បញ្ជាក់​ខាង​លើ​នេះ​លោក ​នី រតនា ​និង​កញ្ញា​ ឈិន ម៉ានិច្ច​ មិន​ត្រឹម​តែ​ជា​ដៃ​គូ​ចម្រៀង​ ដ៏​ស័ក្ដិសម​ប៉ុណ្ណោះ​ទេ​ ពួកគេ​ថែមទាំង​ទទួល​បាន​ការ​លើក​ស្ទួយ​ពី​ ហង្សមាស ​ថែម​ទៀត​ ដូច្នេះ​ហើយ​គួបផ្សំ​អ្នក​ទាំងពីរ​មាន​សមត្ថភាព​ខ្ពស់​ផង​នោះ ​ប្រាកដ​ជា​សាង​ឥទ្ធិពល​លើ​វិថី​សិល្បៈ​ ធ្វើ​ឲ្យ​រៀមច្បង​មួយ​ចំនួន​ពិត​ជា​មិន​ហ៊ាន​មើល​ស្រាល​នោះ​ទេ៕​

ផ្តល់សិទ្ធិដោយ៖KQUBE