Saturday, January 28, 2017

អ្នក​រើស​អេតចាយ​គ្រប់​ទឹកហើយ​​ថ្ងៃ​នេះ​

ឈាន​ចូល​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​នេះ​អ្នក​រក​ស៊ី​ដើរ​ទិញ​សំបក​កំប៉ុង​អេតចាយ​មួយ​ចំនួន​កំពុង​ត្រូវ​ប៉ាន​ខ្លាំង​ណាស់​ ជាក់​ស្ដែង​ដូច​ជា​លោក​ម្នាក់​នេះ​ដែល​គាត់​បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​មួយ​ដល់​គេហទំព័រ​ព័ត៌មាន​ Kqube.net​ ឲ្យ​ដឹង​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ​។

លោក​ពូ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ Kqube.net​ ឲ្យ​ដឹង​ថា​ជា​ទូទៅ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​នេះ​គាត់​អាច​ដើរ​ទិញ​សំបក​កំប៉ុង​បាន​ច្រើន​រហូត​ដល់​ដប​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ឯណោះ​ ហើយ​ក្នុង​នោះ​គាត់​ក៏​អាច​លក់​ចេញ​វិញ​បាន​ចំណេញ​ប្រាក់​ពី​ពីរ​ទៅ​បី​ម៉ឺន​ផង​ដែរ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី​របស់​ចិន​ថ្ងៃ​ទី​ពីរ​នេះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ បើ​គិត​មក​ដល់​ថ្ងៃ​ទី​២៨​នេះ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ហើយ​៕

ផ្តល់សិទ្ធិដោយ៖KQUBE