Sunday, December 11, 2016

គួរ​ឲ្យ​អាណិត​ណាស់​! ប្អូន​ស្រី​កើត​មហារីក​ដុះ​សាច់​លើ​ស្មា​ទម្ងន់​៥​គីឡូ​កំពុង​ដង្ហោយ​សុំ​ឲ្យ​ឧកញ៉ា​ ឌួង​ ឆាយ​ ជួយ​

ហេតុ​តែ​ចង់​រស់​រៀន​មាន​ជីវិត​បន្ត​ប្អូន​ស្រី​អាយុ​១៤​ឆ្នាំ​មួយ​រូប​ឈ្មោះ​ លន់​ ផាលិកា​ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ប្អូន​ដែល​មាន​ឈ្មោះ​ (Daisykah​) ដើម្បី​សុំ​ឲ្យ​លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ជួយ​ក៏​ដូច​ជា​ជ្រោមជ្រែង​ព្រោះ​ជំងឺ​មហារីក​ដុះ​សាច់​លើ​ស្មា​របស់​ប្អូន​ស្រី​កាន់​តែ​រីក​ធំ​ទៅ​ៗ​ ហើយ​ម្ដាយ​របស់​ប្អូន​ពុំ​មាន​លទ្ធភាព​ព្យាបាល​បន្ត​នោះ​ទេ​ទើប​សម្រេច​ចិត្ត​សរសេរ​សុំ​ឲ្យ​លោក​ឧកញ៉ា​ជួយ​យ៉ាង​ដូច្នេះ​។

យ៉ាងណាមិញ​ ជាមួយ​នឹង​ការ​រៀប​រាប់​ពី​ទុក្ខ​សោក​និង​ក្ដី​អស់​សង្ឃឹម​ដ៏​ក្រៀមក្រំ​នេះ​ ប្អូន​ស្រី​បាន​សរសេរ​ជា​សំណេរ​ថា​ "ជម្រាប​សួរ​លោក​ឧកញ៉ា​ ឌួង​ ឆាយ​ នាង​ខ្ញុំ​ឈ្មោះ​ លន់​ ផាលិកា​ អាយុ​១៤​ឆ្នាំ​ កំពុង​មាន​ជំងឺ​មហារីក​ដុំ​សាច់​៥​គីឡូ​នៅ​លើ​ស្មា​ហើយ​ប្អូន​ជា​ក្មេង​កំព្រា​ឪពុក​ទើប​តែ​ស្លាប់​ ហើយ​ពេល​នេះ​អ្នក​ម្ដាយ​ដែល​ជា​មេ​គ្រួសារ​អស់​សមត្ថភាព​បន្ត​យក​ប្អូន​ទៅ​ព្យាបាល​ហើយ​ព្រោះ​តែ​ជីវភាព​ទី​ទាល់​ក្រ​បង្ខំ​ចិត្ត​អោយ​ប្អូន​លើក​ដៃ​សុំ​ក្ដី​អាណិត​មេត្តា​ពី​លោក​ឧកញ៉ា​ ព្រោះ​ប្អូន​ពិត​ជា​ចង់​រស់​រាន​នៅ​ជាមួយ​ម្ដាយ​នឹង​បង​ប្អូន​ ប្អូន​ចង់​ទៅ​រៀន​ដូច​គេ​ សូម​លោក​ឧកញ៉ា​ជួយ​ដល់​ប្អូន​ផង​ ប្អូន​សូម​ជូន​ពរ​លោក​ឧកញ៉ា​មាន​សុខភាព​ល្អ​ ជម្រាប​លា​លោក​ឧកញ៉ា​សូម​បង​ប្អូន​ក្នុង​ហ្វេស​ប៊ុក​ទាំង​អស់​ជួយ​បន្ត​ដើម្បី​បាន​ដល់​លោក​ឧកញ៉ា​ ជួយ​ដល់​ជីវិត​ប្អូន​ផង​"។

ទន្ទឹម​នេះ​បើ​សិន​ជា​បង​ប្អូន​ឫ​សប្បុរសជន​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ចង់​ជួយ​ប្អូន​ស្រី​អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ​ម្ដាយ​របស់​ប្អូន​ស្រី​ផ្ទាល់​តែ​ម្ដង​ 070​ 73​91​98​ បច្ចុប្បន្ន​ប្អូន​ស្រី​កំពុង​សម្រាក​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ អាគារ​ជំងឺ​មហារីក​ បន្ទប់​លេខ​108​ គ្រែ​A​៕

ប្រភព៖ ​ FB ប្អូនស្រី

ផ្តល់សិទ្ធិដោយ៖KQUBE